បង្ក្រាប​គ្រឿងញៀន​៧​ករណី​ម្សិលមិញ​ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ កម្លាំង​សមត្ថកិច្ច​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​៧​ករណី ឃាត់​មនុស្ស​១២​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​២​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ១.១​ក្រាម​, ១​កញ្ចប់​ធំ និង ៧​កញ្ចប់​តូច​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​៖ ភ្នំពេញ​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, ខេត្តកណ្ដាល បង្ក្រាប​២​ករណី ឃាត់ខ្លួន​៤​នាក់​, ខេត្តបាត់ដំបង បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តកំពត បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តតាកែវ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់ និង​ខេត្តបន្ទាយមានជ័យ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​៕

IMG-20160614-WA0038