​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ករណី​ទទួលផល​ចោរកម្ម និង​ប្រើប្រាស់​គ្រឿងញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម និង​ប្រើប្រាស់​គ្រឿងញៀន​កាល​វេលា​ម៉ោង​៤ និង​៣០​នាទី រសៀល​ថ្ងៃទី​១៥ ខែមិថុនា​នេះ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ក្រៅពី​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ក្នុងនោះ​ស្រី​ម្នាក់​ហើយ​នោះ កម្លាំង​អាវុធហត្ថ​បាន​ដកហូត​ម៉ូតូ​៧​គ្រឿង ទូរ​សព្ទ័​៧​គ្រឿង ដាវ​១​ដើម ស្លាក​លេខ​រថយន្ត​១ ម្សៅ​ក្រាម​ស​ថ្លា​២​កញ្ចប់​តូច កាត​គ្រី​ម៉ូតូ​១ កាង​ម៉ូតូ​១ ក្បាំង​ម៉ូតូ​១ លុយ​ខ្មែ​១៥​ម៉ឺន​រៀល និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​អាវុធហត្ថ​ខណ្ឌ កំពុង​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​៕

fn-2016-06-15-18-35-28-0fn-2016-06-15-18-35-33-0fn-2016-06-15-18-35-40-0