U16 កម្ពុជា ត្រៀមខ្លួន​ចេញទៅ​ថៃ​ដើម្បី​ប្រកួត​លក្ខណៈ​មិត្តភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2016 ក+ ក-

​បាល់ទាត់​៖​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​ខាងមុខនេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U16) នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​ប្រកួត​លក្ខណៈ​មិត្តភាព​ដង​ស្រង់​បទពិសោធន៍ នឹង ដើម​ម្បី​ពង្រឹងសមត្ថភាព​របស់​កីឡាករ មុន​ចាប់ផ្ដើម​ការប្រកួត​AFF U-16 Championship ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF U-16 Championship 2016 ដែលមាន​ប្រទេស​ចំនួន​១១​ប្រទេស​ចូលរួម​ប្រកួត​ប្រេ​ជែង​ហើយ​ត្រូវ​បែង​ចែកជា​២​ពូ​លហើយ​ការប្រកួត​នេះ នឹងត្រូវ​ធ្វើឡើង​នា​ថ្ងៃទី​១០ ខែកក្កដា រហូតដល់​ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
​គួរ​បញ្ជាក់ដែរថា នៅក្នុង​ពូ​ល A មាន​មី​យ៉ាន់​ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​សិង្ហ​បុរី រី​ឯង ពូ​ល B រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ឡាវ ថៃ ទី​ម័​រ និង​ប្រ៊ុយណេ​៕

Capture.PNG1_3