រវល់​ប្រឡែង​ជាមួយ​សង្សារ​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​ជ្រោយចង្វា​ចាស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រថយន្ត​ឡិច​ស៊ី​ស RX 330 មួយគ្រឿង​ជិះ​គ្នា​២​នាក់​ជា​គូសង្សារ​នឹង​គ្នា​បាន​រេ​ចង្កូត​បុក​បាក់​បង្កាន់ដៃ​ស្ពាន​ជ្រោយចង្វា​ចាស់ ខណៈ​រវល់​តែ​ប្រឡែង​លេង​ជាមួយ​សង្សារ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៤៥​នាទី​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅលើ​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​បង្ក​ម៉ាក ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-1008 ជិះ​គ្នា​២​នាក់​ជា​គូសង្សារ​នឹង​គ្នា​ធ្វើដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វា​ចាស់ ទិសដៅ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ​អ្នកជិះ​ក្នុង​រថយន្ត​រវល់​តែ​ប្រឡែង​គ្នា ធ្វើ​ឲ្យ​រថយន្ដ​បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​ទៅបុករ​បង្កាន់ដៃស្ពាន​ប​ណ្ដា​ល​ឲ្យ​ដាច់​បង្កាន់ដៃស្ពាន ចំណែក​រថយន្ដ​ដាច់​កាឡេ​ខាងមុខ​ផ្នែក​ខាងឆ្វេង ហើយ​ជ្រុល​ទៅមុខ​ប្រមាណ​២០​ម៉ែត្រ​ទើប​ទៅមុខ​លែងរួច​។​
​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

a5ebf1f2-e58a-4b19-bae5-1e1aa6eb72a6ea6c71eb-7d97-4bd7-946b-d864711146d0