ស្លាប់​៥​នាក់ របួស​១៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៩​លើក (​យប់​២​លើក​) នៅ​ទូទាំងប្រទេស បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​៥​នាក់ និង​របួសស្រាល​៩​នាក់​។ នេះ​បើតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៦​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក​, ប្រជែង​៣​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១​ម្សិលមិញ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៣,០៩២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៥២២​គ្រឿង និង​ពិន័យ​សរុប​១,៥៧០​គ្រឿង​៕

a5ebf1f2-e58a-4b19-bae5-1e1aa6eb72a6