ហាល​ខោអាវ​ប៉ះចំ​សំ​យ៉ាប​ផ្ទះ​មាន​ចរន្ត អគ្គិសនី​​ឆក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2016 ក+ ក-

​ខេត្តកណ្តាល​៖​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​កំពុង​ខោអាវ​ទៅ​ហាល​ហើយ​ប៉ះ​លើ​សំ​យ៉ាប​ផ្ទះ​ដែលមាន​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឆក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៦ និង​៤៥​នាទី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ខាងជើង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។​
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹ​ថា ជនរងគ្រោះ​ឈ្មោះ មា​ច សៅ ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ខាងត្បូង ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ប្រភព​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បានមក​លេង​ផ្ទះ​ឈ្មោះ ម៉ាង កៀ​ម ភេទ​ប្រុស នៅ​ភូមិ​ខាងជើង​ឃុំ អន្លង់​រមៀត​ជា​អ្នក​រាប់អាន​គ្នា លុះដល់​វេលា​ម៉ោង​កើតហេតុ​ជនរងគ្រោះ​បាន​បោក​ខោអាវ​ឲ្យ ហើយក៏​យកទៅ​ហាល​នៅ​ស្នួល​ក្រោយ​ផ្ទះ​ដែល​ត​ជាប់​សំ​យ៉ាប​ផ្ទះ​ខាងក្រោយ ហើយក៏​ឆក់​ខ្សែភ្លើង​ស្លាប់​។​
ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ប៉ុស្តិ៍​បានធ្វើ​ការពិនិត្យ​ទៅលើ​សព មាន​ស្នាម​ដាច់​រលាត់ នៅលើ​ដៃ​ម្រាម ចង្អុល​ខាងឆ្វេង និង​ខ្នងជើង​ខាងឆ្វេង គឺ​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែនហើយ​ក៏បាន​ប្រគល់​ស​ព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

image-500image-497image-498