បង្ក្រាប​​គ្រឿងញៀន​ម្សិលមិញ​​ឃាត់ខ្លួន​ជនសង្ស័យ១៧​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១៧​នាក់ ពីបទ​ល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៩​ករណី ឃាត់​មនុស្ស​១៧​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១៣​នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ០.១៥​ក្រាម ១​កញ្ចប់​ធំ និង​២០​កញ្ចប់​តូច​។​
​របាយការណ៍​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​បង្ក្រាប​នៅ រាជធានី​ភ្នំពេញ ប​ង្ក្រា​១​ករណី ឃាត់ខ្លួន​២​នាក់​, សៀមរាប បង្ក្រាប​៥​ករណី ឃាត់ខ្លួន​១០​នាក់​, ត្បូងឃ្មុំ បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, មណ្ឌល​គី​រី បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់ និង​ពោ​ធ៍​សាត់​បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​៕

fn-2016-06-15-18-35-28-0