ចាប់​ស្រី​ស្អាត​ម្នាក់​ដែល​ប្រើ​ដាវ​សាំ​មូ​រ៉ៃ​ប្រឆាំង​សមត្ថកិច្ច​ពេល​ត្រូវ​ចាប់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2016 ក+ ក-

​អត្ថបទ​៖​លោក សុផល​
​បាត់ដំបង​៖​ស្ត្រី​វ័យ​៣៣​ឆ្នាំ​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​ជួញដូរ​សារធាតុ​ញៀន​យ៉ាងសកម្ម​បាន​ត្រូវ​ឃាត់ខ្លួន បន្ទាប់ពី​ប្រើ​ដាវ​សាំ​ម៉ូ​វ​រ៉ៃ​តដៃ​ជាមួយនិង​សមត្ថកិច្ច​ជំនាញ​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្តបាត់ដំបង​។​
​កំលាំង​របស់​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា​៖ ស្ដ្រីជន​សង្ស័យ​ខ​ណះ​បានដឹងខ្លួន​ថា​មាន​សមត្ថកិច្ច​តាម​ស្ទាក់​រថយន្ដ​ដើម្បី​ឆែកឆេរ​រក​វត្ថុតាង​ហើយ ជនសង្ស័យ​បាន​ព្យាយាម​គេចខ្លួន​និង​បាន​ជន្លាស​នូវ​សារធាតុ​ញៀន​មួយចំនួន​ចោល​បាត់​តាម​ដងផ្លូវ​ដោយ​នៅសល់​ត្រឹមតែ​ពីរ​កញ្ចប់​តូច​និង​វត្ថុតាង​ពាក់​ព​ន្ធ័​មួយចំនួនទៀត​ប៉ុណ្ណោះ​។ ប្រតិបត្តិការ​ខាងលើនេះ​កំលាំង​ជំនាញ​បន្ទាប់ពី​ប្រឈម​មួយសន្ទុះ​ពី​ការប្រើប្រាស់​ផ្លែដាវ​សាំ​ម៉ូ​វ​រ៉ៃ​ដោយ​ស្ដ្រី​វ័យក្មេង​ម្នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​រួចមក ក៍​ឈានដល់​ការប្រើ​យុត្តិសាស្ដ្រ​រហូត​ឃាត់ខ្លួន​មុខសញ្ញា​បានតែ​ម្ដង ខ​ណះ​ជនសង្ស័យ​បានធ្វើ​ដំណើរ​ចេញពីផ្ទះ​ដោយ​ជិះ​រថយន្ដ មកដល់​ពាក់​កណ្ដាលផ្លូវ​ត្រង់ចំនុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​និង​ខេត្តបាត់ដំបង​កាលពី​វេលា​ម៉ោង​១០.៣០​នាទី ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​
​យោងតាម​កំលាំង​នៃ​មន្ទីរ​យុត្តិធម៌​ដដែល​បាន​បញ្ជាក់ថា​៖ ស្ដ្រី​ដែល ត្រូវ​កំលាំង​ឃាត់ខ្លួន​បានជា​ស្ដ្រី​ជើង​ខ្លាំង មានឈ្មោះ​លី ដា​នី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្តបាត់ដំបង​ព្រមទាំង​ដកហូត​បាន​សារធាតុ​ញៀន​ហៅ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ទម្ងន់​១.២៧​ក្រាម ដកហូតយក​យន្ដ​១​គ្រឿង​ម៉ា​កវី​ស្ដូព​ណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ ២S-១៤៧២ ទូរ​សព្ទ័​ដៃ​២​គ្រឿង ប្រាក់​ខ្មែរ​២៧​ម៉ឺន ប្រាក់​៤១​ដុល្លា​អាមេរិក ដាវ​សាំ​ម៉ូ​វ​រ៉ៃ​១​ដើម និង​បំពង់​ទីប​ប្រវែង​៧០​ស​.​ម ១​ដើម​ផងដែរ​។​
​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ដែល​ឃាត់ខ្លួន​និង​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕ ប៉ែន​សុផល​

Untitled-11