ISIS គំរាម​វាយប្រហារ​បណ្តា​ប្រទេស​លោកខាងលិច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2016 ក+ ក-

វ៉ាស៊ីនតោន​៖​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ​ដែល​បាន​ដកស្រង់​សំដី លោក John Brennan នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហរដ្ឋអាមេរិក (CIA) បញ្ជាក់ថា ក្រុម​រដ្ឋ​អ៊ីរ៉ាក់ និង​ស៊ី​រី កំពុងតែធ្វើការ​ហ្វឹកហាត់ យ៉ាងសកម្ម​និង​ប៉ុនប៉ង​ធ្វើការ វាយប្រហារ​ជា​បន្តបន្ទាប់ នៅ​បណ្តា​ប្រទេស នៅ​លោកខាងលិច​។ ជាក់ស្តែង​ការ វាយប្រហារ​មួយ​នៅក្នុង​រដ្ឋ Orlando នាពេល​ថ្មីៗ​នេះ ។​
​លោក Brennan បាន​ថ្លែងថា “​ក្រុម​រដ្ឋ​ឥស្លាម ជា​ក្រុម​ភេរវ​ករ​ដ៏​ធំ ហើយ​ក្រុម​នេះ​មាន​សក្តានុពល​ខ្លាំងក្លា ដែល​បើក​ប្រតិបត្តិការ វាយប្រហារ​មកលើ លោកខាងលិច​” ខណដែល​ក្រុម​នេះ​មាន​ក្រុម​តូចៗ ចំនួន​០៦​ក្រុម​ទៀត ។​
​លោក John Brennan បាន​លើកឡើងថា ការពិតជា​អកុសល​ណាស់ ទោះបី​ជាមាន​ប្រឆាំងនឹង ក្រុម​រដ្ឋ​ឥស្លាម ISIL ចេះតែ​ប្រសើរឡើង តែ​ការខិតខំ​ប្រឹងប្រែង របស់​យើង​មិនបាន​កាត់បន្ថយ អំពើ​ភេរវកម្ម​ពី សំណាក់​ក្រុម​នេះ នៅឡើយ​ទេ ដែល​ពួកគេ​មាន​សមត្ថភាព និង​ចេះតែ​កើនឡើង នៅ​ទូទាំង​ពិភពលោក “​និង​កំពុង​គំរាម​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដល់​បណ្តា​ប្រទេស​លោកខាងលិច​៕

brennan-ciajpg-f89dc0632f7430ce