ប​ង្គ្រា​ប​ទីតាំង​ជល់​មាន់ នៅ​ស្រុក​ឆ្លូង ឃាត់​ចាប់​បានតែ​ម៉ូតូ និង​អា​គក​ជា​កីឡាករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2016 ក+ ក-

 

​អត្ថបទ​៖ លោក ប​. វិធិ​ន​
​ក្រចេះ​៖​កម្លាំង​នគរបាល​នៃ​អធិការ​រដ្ឋា​ន​ស្រុក​ឆ្លូង ដឹកនាំ​ដោយ​លោក ដួង សុធី អធិការ​នគ​បាល​ស្រុក​ឆ្លូង​បើក​យុទ្ធនាការ​ចុះបង្ក្រាប​ទីតាំង​មាន់​ជល់ និង​វង្ស​បៀ​មួយកន្លែង ឃាត់​បាន​ម៉ូតូ​ជាច្រើន​គ្រឿង និង​មាន់​ជល់ រីឯ​មនុស្ស​រត់​បាតជើង​ស​ព្រាត យករួចខ្លួន​មួយពេល​សិន​។

​សមត្ថកិច្ច បានអោយដឹងថា ការចុះ​បង្ក្រាប​នេះ គឺធ្វើឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​ឈើទាល​ភ្លោះ​ក្រោម ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ​។

​នគរបាល​ស្រុក​ឆ្លូង បាន​បន្ត​ឲ្យ​ដឹងថា ប្រតិ​ប​ត្ត​កា​រប​ង្គ្រា​ប​នេះ សមត្ថកិច្ច ដកហូត​ម៉ូតូ​បាន​ចំនួន ១៤​គ្រឿង និង​សំភា​រះ​ប្រជល់មាន់​មួយចំនួន ចំណែក​អ្នក​ដែល​ញៀន​ល្បែង​ប្រជល់មាន់​ទាំងនោះ បាន​ផ្អើល​នាំគ្នា​រត់​បាតជើង​ស​ព្រាត ចោល​ម៉ូតូ និង​សម្ភា​រះ​នៅ​កន្លែងកើតហេតុ​។

បច្ចុប្បន្ន វត្ថុតាង និង​ម៉ូតូ ត្រូវ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ឆ្លូង បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តក្រចេះ ដើម្បី​ចាត់ការ​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ក្នុងនោះ​ក៏មាន​ម្ចាស់​ទីតាំង​ផងដែរ​៕

a21ja22