នាំខ្លួន​ជនជាតិ​បង់​ក្លា​ដេ​សដែល​ខុស ច្បាប់​១៤​នាក់មក​ភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2014 ក+ ក-

​ប៉ោយប៉ែត​៖​ជនជាតិ​បង់​ក្លា​ដេ​ស​ចំនួន ១៤​នាក់ ត្រូវបាន​ឃាត់ ខ្លួន​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ កន្លែង​ក្នុង​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ខណៈ​ពួកគេ​រង់ចាំ​ចាក​ចេញពី​កម្ពុជា​តាម​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយបាន​ចុះ​ឆែកឆេរ​ផ្ទះសំណាក់​យីហោ «៩៩៩» មួយកន្លែង ស្ថិត នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដោយបាន​ឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស​​ចំនួន ១៤​នាក់​ដែល​គេ​ដឹងថា​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ហើយ​បញ្ជូន​ចូល​រថយន្ត​ទួរីស​ធុន​ធំ​មួយគ្រឿង​។​

​ប្រភព​បាន​បន្តថា ខណៈ​រៀប​កំពុង​បញ្ជូន​ជន​បរ​ទស​ទាំងនោះ​ចូល​រថយន្ត​រួចហើយ​បម្រុង​ដឹកចេញទៅ ស្រាប់​តែមាន​រថយន្ត​ស៊ី​រ៉ែ​ន​របស់​ប៉ុស្តិ៍​សង្កាត់​ប៉ោយប៉ែត​មក​ធ្វើការ​រាំងផ្លូវ​មិនឱ្យ​ដឹក​ចេញ​ឡើយ​ហើយ​មាន​ការជជែក​គ្នា​យ៉ាង​ចម្រូងចម្រាស​រវាង​កម្លាំង​សមត្ថកិច្ច​ទាំង​២​ផ្នែក​នោះ ប្រមាណ​ជាង​កន្លះ​ម៉ោង ទើប​គេ​ឃើញ​រថយន្ត​ស៊ី​រ៉ែ​ន​នោះ​ព្រម​ថយ​ចេញ​បើកផ្លូវ​ឱ្យ​រថយន្ត​ទួរីស​ដែល​ដឹក​ជនបរទេស​ទាំងនោះ​ចេញទៅ​បាន​។​

​ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ស៊ីម សំអាត បាន​បញ្ជាក់ថា ជនជាតិ​បង់​ក្លា​ដេ​ស​អន្តោរ​ប្រវេសន៍​ទាំង​១៤​នាក់​នេះ នឹងត្រូវ​បញ្ជូនទៅ​រាជធានី​ភ្នំពេញ​វិញ​ទាំងយប់​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​របស់​កម្ពុ​ជា​៕​រដ្ឋា​

Untitled-2

Untitled-2