ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ក្នុងករណី​បង្ក្រាប​គ្រឿងញៀន​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ក្នុងនោះ​មានមុខ​សញ្ញា​ជួញដូរ​៣​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​២​នាក់ ដកហូត​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​មួយ​ចំ​នួ​នុ​។ របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​ឃាត់ខ្លួន​នោះ​៖ ខេត្តកណ្ដាល​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, ខេត្តបាត់ដំបង បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់ និង​ខេត្តក្រចេះ​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​៕

fn-2016-06-19-17-42-11-2