​ប៉ង​រត់​ចេញពី​ពន្ធនាគារ​តែ​កម្លាំង​អាវុធហត្ថ​ក្របួច​បាន​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​ទណ្ឌិត​ជា​ជនជាតិ​ថៃ​ម្នាក់​បាន​ព្យាយាម​រត់ចេញ​ពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ តែ​មិនបាន​សម្រេច​ត្រូវ​មន្ត្រី​អនុរក្ស​ពន្ធ​នា គារ និង​កងកម្លាំង​នគរបាល​ខេត្ត​ស្រាវជ្រាវ​តាម​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​ត្រឡប់មកវិញ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​។​
​តាម​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាន​ឲ្យ​ដឹងថា ទណ្ឌិត​ដែល​ព្យាយាម​រត់​ចេញពី​ពន្ធនាគារ​នោះ​មាន ឈ្មោះ គៀង​កៃ ស៊ី​សាវ៉ា​ត់ ភេទ​ប្រុស អាយុ​ប្រហែល​៣៧​ឆ្នាំ ទណ្ឌិត​នេះ​ត្រូវបាន​តុលាការខេត្ត​បន្ទាយមានជ័យ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ពីបទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា ឥឡូវ​ជាប់ពន្ធនាគារ​ទើបបាន​២​ឆ្នាំ​ហើយ​។​
​ប្រភព​ដដែល​បានបញ្ជាក់​បន្តថា នៅពេលដែល​បញ្ចេញ​ទណ្ឌិត និង​ពិរុទ្ធជន​មក​ធ្វើ​ពលកម្ម​សម្អាត​អនាម័យ​នៅ​ទីធ្លា​ខាងក្រៅ ក៏​ស្រាប់តែ​ឈ្មោះ​គៀង​កៃ ស៊ី​សាវ៉ា​ត់ បាន​លួច​រត់ ហើយ​បាន​ផ្តល់ព័ត៌មាន​នេះ ដល់​លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​សុំ​កម្លាំង​សហការ​ស្រាវជ្រាវ រហូតដល់​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ដដែល ទើប​រកឃើញ​ឈ្មោះ​គៀង​កៃ ស៊ី​សាវ៉ា​ត់ នេះ នៅ​មាត់​ស្ទឹង​ចម្ងាយ​ពី​ពន្ធនាគារ​ប្រហែល​៣០០​ម៉ែត្រ ហើយ​បាន​ចាប់​យកមក​ដាក់​ក្នុង​ពន្ធនាគារ​វិញ​៕

3a19e91c-3748-477a-bae2-692bf276e199d733f33d-77b0-4d8a-b1ea-9ec6018f3509