វាយប្រហារ​ដោយ​គ្រាប់បែក​​នៅអា​ហ្វ​ហ្គា​នី​ស្ថានស្លាប់ និង​របួស​ច្រើន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2016 ក+ ក-

កា​ប៊ុល​៖​មាន​ករណី​ការវាយប្រហារ​ដោយ​គ្រាប់បែក​លើ​រថយន្ត​មួយគ្រឿង ដែល​ផ្ទុក​ទៅដោយ​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​២០ ខែមិថុនា​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ករណី​កើតឡើង​នៅ​កណ្ដាល​ទីក្រុង​កា​ប៊ុល ដោយ​ក្នុងនោះ​មាន​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប​បាន​ស្លាប់ និង​របួស​។ ដោយឡែក​បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា គេ​ឃើញ​ជនរងគ្រោះ​ជាច្រើន​នាក់ ត្រូវបាន​ប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែងកើតហេតុ​៕

download