ភ្លៀង​លាយ​ខ្យល់ក​ន្ទ្រា​ក់បំ​ផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​៥០​ខ្នង​នៅប៉ៃលិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2016 ក+ ក-

ខេត្ត​ប៉ៃលិន​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥០​ខ្នង​បាន​រង​ការខូចខាត ក្នុងនោះ​មាន​១៩​ខ្នង ត្រូវ​ខ្យល់​ប៉ើង​ខូច​ខាង​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់​នៅ​ព្រលប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​
​សមាជិក ក្រុមប្រឹក្សា​សង្កាត់​អូរ​តា​វ៉ៅ លោកស្រី ពេញ ម៉ូយ ឲ្យ​ដឹងថា នៅ​ល្ងាច​មិញ មាន​ភ្លៀង​ធ្លាក់​លាយ​ខ្យល់​កន្ត្រាក់ ពី​ទិសខាងកើត ធ្វើអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥០​ខ្នង ត្រូវ​ខ្យល់​ប៉ើង​ដំបូល​, ក្នុងនោះ​មាន​១៩​ខ្នង ត្រូវ​ខ្យល់​ប៉ើង​ខូច​ខាង​ធ្ងន់ធ្ងរ ដោយ​ក្នុងនោះ​មាន​ភូមិ​ខ្លុង ភូមិ​ដីក្រហម ភូមិ​កូនភ្នំ ភូមិ​អូ​តា​វ៉ៅ និង​ភូមិ​ក្បាល​ព្រលាន​៕

fn-2016-06-20-10-40-29-4fn-2016-06-20-10-40-31-15