លោក Vladimir Putin នឹង​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ចុង​សប្តាហ៍​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2016 ក+ ក-

ប៉េកាំង​៖​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ចិន នា​ថ្ងៃទី​២៥ ខែមិថុនា ខាងមុខនេះ ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ទ្វេភាគី​រវាង​ប្រទេសជិតខាង​ទាំងពីរ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ស៊ិន​ហួ​។​
​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​ឲ្យ​ដឹងថា លោក Putin នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ចិន​តាម​ការអញ្ជើញ​របស់​លោក Xi Jinping ប្រធានាធិបតី​ចិន​។ លោក Lu បញ្ជាក់ថា លោក Jinping និង​លោក Putin នឹង​ជួបពិភាក្សា​លើក​កិច្ចការ​មួយចំនួន ដោយ​ក្នុងនោះ​ផ្ដោត​សំខាន់​លើ​វិស័យ​ទំនាក់ទំនង និង​ការអភិវឌ្ឍន៍ ដោយ​ប្រទេស​ទាំង​គ្រោង​នឹង​វិនិយោគទុន​រួមគ្នា ទៅលើ​គម្រោង​ជាច្រើន​។ ក្រៅពី​ជួបពិភាក្សា ប្រធានាធិបតី​នៃ​ប្រទេស​ទាំងពីរ នឹង​ចុះ​ហត្ថ​លេខ​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​មួយចំនួន ក្នុងនោះ​ក៏មាន​រឿង​នយោបាយ​ផងដែរ​៕

Russian President Vladimir Putin, right, and Chinese President Xi Jinping exchange documents at the signing ceremony in the Kremlin in Moscow, Friday, May 8, 2015. Russian and Chinese leaders have signed a plethora of deals in Moscow, giving Russia billions in infrastructure loans. (AP Photo/Alexander Zemlianichenko)