ឃាតករដៃឆៅចាក់សម្លាប់ស្រ្តីម្នាក់នៅ តាមផ្លូវសាធារណៈ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2016 ក+ ក-

  ​រាជធានី​ភ្នំពេញ​៖​ឃាតកម្ម​ដ៏​សាហាវ​មួយ​បានកើត​ឡើង នៅវេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្លូវ​លេខ​២១៩ កែង​១៦៥ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ខណៈដែល​ឃាតករ​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ពីក្រោយ​ខ្នង​សម្លាប់​ស្ត្រី​ម្នាក់​ជា​យោធា​បំរើ​ការងារ​ក្នុង​ក្រសួងការពារជាតិ ។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ បាន​ដើរ​លើ​ដងផ្លូវ​លេខ​២១៩ តែម្នាក់ឯង ក៏​ស្រាប់​តែមាន​បុរស​មាឌធំ​ម្នាក់ អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​មកដល់​ក៏​ដក​កាំបិត​មុខស្រួច​ចាក់ ទៅលើ​ស្ត្រី​រងគ្រោះ ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ស្លាប់​មួយ​រំពេច ហើយ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​តែម្តង ។​
​ស្ត្រី​រងគ្រោះ​មានឈ្មោះ លី ដាវី អាយុ​៣៧​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៣២​បេ ផ្លូវ​១៦២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ៕

fn-2016-06-21-11-01-19-3fn-2016-06-21-11-02-01-0