ចាប់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​ប៉ុនប៉ង​ធ្វើឃាត​លោក ដូ​ណា​ល់ ត្រាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2016 ក+ ក-

​អាមេរិក​៖​បុរស​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្យាយាម​ដណ្តើមយក​កាំភ្លើង​ពី​មន្ត្រីប៉ូលិស​ម្នាក់​នៅ​កន្លែង​ជួបជុំ​អ្នកគាំទ្រ​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​ដើម្បី​សម្លាប់ លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​អាមេរិក​។​
​បុរស​នេះ​ឈ្មោះ ម៉ៃ​ឃើ​ល សេន​ហ្វ​ត (Michael Sandford) អាយុ​១៩​ឆ្នាំ​បាន​ព្យាយាម​ដកយក​កាំភ្លើង​ពី​មន្ត្រីប៉ូលិស​នៅ​កន្លែង​ជួបជុំ​របស់លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​១៨​ខែមិថុនា​នៅ​ទីក្រុង​នេះ​នៅមុន​ពេល​បុរស​នេះ​ត្រូវបាន​ចាប់ខ្លួន​។ នេះ​បើ​យោងតាម​តុលាការ​នៅ​រដ្ឋ​នេ​វ៉ា​ដា​។​
​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​នោះ បុរស​នេះ​បាន​និយាយប្រាប់​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ម្នា​ក់ថា គាត់​បាន​បើកឡាន​ពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា ទៅ​ទីក្រុង​ឡាស​វេ​ហ្គាស​ដើម្បី​សម្លាប់​លោក ដូ​ណា​ល់ ត្រាំ​។​
​ក្រុមមន្ត្រី​មិនបាន​បញ្ជាក់​អំពី​សញ្ជាតិ​របស់​បុរស​នេះ​ទេ ដោយ​គ្រាន់តែ​និយាយថា គាត់​បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា គាត់​បាន​នៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជិត​១៨​ខែ​មកហើយៗ​ថា គាត់​បានរស់នៅ​ទីក្រុង​បូ​បូ​ខេន (Hoboken) ក្នុង​រដ្ឋ​ញូ​វ​ជើ​ស៊ី មុនពេល​ធ្វើដំណើរ​ទៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​៕

b