ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ថ្នាំញៀន​១​កញ្ចប់ និង​ម៉ូតូ​មួយគ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បាន​ឃាត់ខ្លួន​បុរស​ពីរ​នាក់ រួម​និង​ថ្នាំញៀន​មួយកញ្ចប់ និង​ម៉ូតូ​មួយគ្រឿង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​បុរី​ហ្គ្រេ​ន​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​
បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ សំ ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​លើក​អីវ៉ាន់ ស្នាក់នៅ​ឃ្លាំងទំនិញ​ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​អូរ​ឃ្លង ឃុំ​ត្រពាំង​ច្រេះ ស្រុក​កូន​មុំ ខេត្តរតនគិរី ម្នាក់ទៀត​មានឈ្មោះ កែវ លី អាយ​៣៣​ឆ្នាំ មុខរបរ​កម្មករ​លើ​ក​អីវ៉ាន់ ស្នាក់នៅ​ជាមួយគ្នា​មាន​ស្រុកកំណើត​ភូម​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ​ម៉ាក​ស្មាស​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1A-1518 ។​
​តាម​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កម្លាំង​ខាងលើ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​របស់ខ្លួន លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ពីរ​នាក់​ខាងលើ​មាន​សភាព​គួរ​ឲ្យ​សង្ស័យ ទើប​កម្លាំង​បានធ្វើការ​ប្រដេញ​បម្រុង​ឃាត់​សួរ តែ​ពេលនោះ​បុរស​ខាងលើ​បាន​ទម្លាក់​ថ្នាំញៀន​ចេញពី​ដៃ​របស់​អ្នក​អង្គុយ​ពីក្រោយ​ទៅលើ​ដី បំណង​បំបាត់ភស្ដុតាង តែ​ត្រូវបាន​សមត្ថកិច្ច​មើលឃើញ​ហើយក៏​បាន​ប្រដេញ​ឃាត់ខ្លួន​យកមក​សួរ​នាំនៅ​ប៉ុស្ដិ៍នគរបាល​មូលដ្ឋាន​។​
​ជនសង្ស័យ​បាន​សារភាពថា ពួកគេ​បាន​ទិញ​ថ្នាំញៀន​មកពី​ម្ដុំ​ស្វាយប៉ាក​តំលៃ​៦​ម៉ឺន​រៀល បំណង​យកទៅ​ជក់​នៅ​កន្លែង​ស្នាក់នៅ​របស់គេ លុះ​មកដល់​ចំណុច​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​។ ក្រោយពេល​កើតហេតុ​អ្នក​ទាំងពីរ​ត្រូ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃ្មួញ និង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕

27724967-da26-4b2d-bbee-2faf785f0c3efed26c7b-4259-4c92-8b3a-b33d3ae155d175b9894b-8e66-4572-a014-6f9b26d7f4f9