រាជធានីភ្នំពេញ៖នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៦នាក់ និងរបួសស្រាល៤នាក់។ នេះបើយោងរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង និងរថយន្តធុនតូចចំនួន២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ស្រវឹង២លើក និងប្រជែងគ្រោះថ្នាក់១លើក។ ប្រភពខាងលើបញ្ជាក់ថា ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៣នាក់។
ជាមួយគ្នានោះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៤៦០០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២៤១៣គ្រឿង និងពិន័យសរុប២១៨៧គ្រឿង៕