តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក សឹង បញ្ញា​វុ​ឌ្ឈ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា នេះ​បានសម្រេច​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ក្នុង​ពន្ធនាគារ និង​តម្រូវ​ឲ្យ ប្រគល់​កុំព្យូទ័រ​ដែលជា​ឧបករណ៍​សម្រាប់​ស្រាវជ្រាវ​ផែនទី សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​ក្លែងក្លាយ ជូន​តុលាការ​ជា​កំហិត​។ ការប្រកាស​សាលដីកា​នេះ​ធ្វើឡើង​នៅ​ចំពោះមុខ​លោក ហុង សុខ​ហួរ និង​មេធាវី​ការពារ​ក្តី​របស់លោក​ផងដែរ​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​មិញ​នេះ​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង​លោក ហុង សុខ​ហួរ អតីត​សមា​ជិ​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី​។ ជា​សាលដីកា​ដែល​នឹង​ចេញ​ក្នុង​រយៈពេល ១៤​ថ្ងៃ​ខាងមុខ​ទៀត​នេះ គឺពាក់ព័ន្ធ​នឹង​បណ្ដឹងតវ៉ា​ការឃុំខ្លួន​លោក ហុង សុខ​ហួរ ខុស​នីតិវិធី និង​បណ្ដឹង​ប្រឆាំង​សាលក្រម ចាត់​របៀប​របស់​តុលាការក្រុង​ភ្នំពេញ​៕

fn-2016-06-17-09-08-15-0