Nolito ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ជាមួយ Man City
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2016 ក+ ក-

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម Celta Vigo គឺ​កីឡាករ Nolito បាន ព្រមព្រៀង​ចុះកិច្ចសន្យា​រយៈពេល ៣​ឆ្នាំ​លេង​ឲ្យ​ក្រុម Manchester City​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹងថា មូល​ដែល​ធ្វើ​គេ​សម្រេច​ចាកចេញ​ពី​ក្រុម​នោះ​គឹ មិនសូវ​បានជា​ប់​ជា​ជម្រើស​ដំបូង​របស់​ក្រុម ហើយ​មិនសូវ​ជោគជ័យ​ក្នុង​អាជីព បន្ទាប់ពី​លឺថា ក្រុម Man City ចង់បាន​នោះ ទើប​ជា​ឱកាស​ក្នុងការ​ផ្លាស់​ចេញពី​ក្លឹប Celta Vigo នោះ​តែម្តង​ខណៈដែល​រូបគេ​ចង់​រួមរស់​ជាមួយ គ្រូបង្វឹក​ដ៏​មាន​បទពិសោធ​គឺ​លោក Pep Guardiola មក​ដឹកនាំ​ក្រុម​នៅ​អង់គ្លេស​វិញ បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប Bayern Munich របស់​អាល្លឺម៉ង់​។​
​តាម​សេចក្តីរាយការណ៍​របស់​ក្រុម Man City បាន​ឲ្យ​ដឹងថា Nolito មានតម្លៃ​ខ្លួន​១៤.១​លាន​ផោន ក្នុងការ​មក​ចូលរួម​ក្នុង​ពហុ​កីឡដ្ឋាន Etihad​។​
​គួរ​បញ្ជាក់ថា Nolito ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៣៩​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​១០០​លើ​ឲ្យ​ក្រុម Celta Vigo ៕

nolito-cropped_6xxb3pcs2e201wspdkkbuf7sx