ផែនការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​របស់លោក អូ​បា​ម៉ា ត្រូវ​តុលាការ​កំពូល​រារាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2016 ក+ ក-

វ៉ាស៊ីនតោន​៖​យោងតាម​សារព័ត៌មាន Fox News ផ្សាយ​ថា ផែនការ​សកម្មភាព​គ្រប់គ្រង​ជនអន្តោប្រវេសន៍​របស់​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវបាន​តុលាការ​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​រារាំង​។​
ការសម្រេចចិត្ត​នេះ​មានន័យ​រដ្ឋ​មួយចំនួន​ដែល​ជំទាស់​ទៅនឹង​ផែនការ​របស់លោក​ពីមុនមក ដូចជា​រដ្ឋ​តិច​សាស់​ជាដើម បានទទួល​ជោគជ័យ ចំពោះ​ការរារាំង​ការ​និរទេស​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់លាន​នាក់​ត្រឡប់​ទៅវិញ​។​
​នៅក្នុង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង New Orleans នោះបាន​សរសេរថា រដ្ឋបាល​លោក អូ​បា​ម៉ា មាន​ភាពខ្វះខាត​ក្នុងការ​ការពារ​ជនអន្តោប្រវេសន៍​ជាង​៤​លាន​នាក់ ពី​ការ​និរទេស​និង​មិនអាច​ធ្វើ​ឲ្យ​ពួកគេ​មាន សិទ្ធិ​បម្រើ​ការងារ ដោយ​គ្មាន​ការទទួល​យល់ព្រម​ពីស​ភា​។​
​គួរ​បញ្ជាក់ថា រដ្ឋ​តិច​សា​ស់គឺ​រដ្ឋ​នាំមុខគេ​ក្នុងចំណោម​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ ទាំង​២៦ នៅ​ទូទាំង​សហរដ្ឋអាមេរិក ដែលមាន​ការជំទាស់​យ៉ាងខ្លាំង​ទៅនឹង​ផែនការ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បានប្រកាស​ចេញ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅនេះ​៕

24immigration1_hp-master768