ចាប់​អតីត​សង្សារ​ទៅ​បង្ខាំង​ទុក​ប៉ន​បង្ខំ​រួមភេទ​ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​ចាប់​អតីត​សង្សា​របស់ខ្លួន​យកទៅ​បង្ខាំង​ទុក​នៅក្នុង​បន្ទប់​ស្នាក់នៅ​មួយកន្លែង​បំណង​បង្ខំ​រួមភេទ​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​រោង​សិប្បកម្ម​ផលិត​ទឹកកក​ពោធិ៍​វាល ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សេង សុវណ្ណ អាយុ​៣៦​ឆ្នាំ ជា​កម្មករ​សិប្បកម្ម​ទឹកកក​ពោធិ៍​វាល រីឯ​ស្ត្រី​រងគ្រោះ​អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​រំចេក​៤ ក្រុង​បាត់ដំបង​។ សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ និង​ស្ត្រី​រងគ្រោះ​ធ្លាប់ជា​អតីត​សង្សា​នឹង​គ្នា តែ​បាន​បែកបាក់​គ្នា​យូរ​មកហើយ ។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ បុរស​រូបនេះ ទំនងជា​នឹង​ឃើញ​ឆ្នាំង​ចាស់ ក៏​ព្យាយាម​ទំនាក់ទំនង សុំ​នាង​នេ​ប​និត្យ​ជាថ្មី តែ​នាង​មិន​ព្រម ទើប​បុរស​នេះ​ស្វែងរក​តាម​ចាប់​នាង​យកទៅ​បង្ខាំង​ទុក ក្នុង​បន្ទប់​ស្នាក់នៅ ក្នុង​បំណង​បង្ខំ​នាង​រួមភេទ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

6abe4214-a68f-4a2f-b128-c4c9e06cb45f03f87f06-2fe5-4194-98be-688d1f6c0a80