Liverpool ទិញយក Sadio Mane តម្លៃ​៣០​លាន​ផោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2016 ក+ ក-

​បាល់ទាត់​៖​ក្លិប​ហង្ស​ក្រហម Liverpool ប្រកាស​ជា​ផ្លូវការ​ថា ក្លិប​បាន​ទិញយក​កីឡាករ Sadio Mane ពី​ក្លិប Southampton ក្នុងតម្លៃ​ពលកម្ម ៣០​លាន​ផោន​។​
​ហង្ស​ក្រហម Liverpool ត្រូវបាន​គេ​ជឿថា​ការចំណាយ​៣០​លាន​ផោន​ទិញយក​កីឡាករ Mane គឺ​តម្លៃ​ខ្លួន​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នៅពេល​លោក Jurgen Klopp មក​ដឹកនាំ​នោះ​។​
​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់វ័យ​២៤​ឆ្នាំ​រូបនេះ ពីមុន​គឺមាន​ទំនាក់​ទំនងជា​មូ​យ​ក្លិប​បិសាច​ក្រហម Manchester United ប៉ុន្តែ​ត្រូវបាន​បដិសេធ បន្ទាប់ពី​បាន​បន្ត​កិច្ច​រយៈ​ពីរ​ឆ្នាំ​ជាមួយ ក្លិប Southampton ។​
Mane បាន​និយាយប្រាប់​តាម​គេហទំព័រ របស់​ក្លិប​ហង្ស​ក្រហម Liverpool ថា «​ខ្ញុំ​មាន​អារម្មណ៍​ស​ប្យា​យ​រីក​ខ្លាំងណាស់​នៅពេល​បាន​ចុះហត្ថលេខា​លេង​ឲ្យ​ក្លិប​ដ៏​ធំ​មួយ​នេះ​»
​គួរ​បញ្ជាក់ថា Mane ស៊ុត​ប​ញ្ចូ​ក​ទី​បាន​ចំនួន​២៥​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៧៥​លើ​ឲ្យ​ក្លិប Southampton មុន​ផ្លាស់​មក​កីឡាដ្ឋាន Anfield ហើយ​កីឡាករ​រូបនេះ​និង​ពាក់អាវ​លេខ​១៩៕

CmCHM85WkAAFSaI