បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ម្សិលមិញ​ឃាត់​ជនសង្ស័យ​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បង្ហាញថា នៅ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​៣​ករណី ឃាត់​មនុស្ស​៦​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​២​នាក់ ដកហូត​ថ្នាំញៀន​មួយចំនួន​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​៖ នគរបាល​តាកែវ ប​ង្ក្រា​១​ករណី ឃាត់ខ្លួន​ម្នាក់​, សៀមរាប​ប​ង្ក្រា​១​ករណី ឃាត់ខ្លួន​៤​នាក់ និង​ឧ​ត្ត​រ​មានជ័យ ប​ង្ក្រា​១​ករណី (​ដីកា​) ឃាត់ខ្លួន​ម្នាក់​៕

4c5c4331-3a56-4cdc-a599-c1c208567a1d