ក្មេងស្រី​ម្នាក់​ជិះ​កង់​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​បាក់ជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2016 ក+ ក-

​ព្រៃវែង​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួ​យកបាន​កើតឡើង​រវាង​ម៉ូតូ និង​ក្មេងស្រី​ម្នាក់​ជិះ​កង់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​។ ហេតុការណ៍​កើតឡើង​កាល់ពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦ និង​១០​នាទី​ចំណុច​ភូមិ​ស្នាយ​ពល ឃុំ​រការ ស្រុក​ពា​រាំ ខេត្តព្រៃវែង លើផ្លូវ​ជាតិ​លេខ​8A​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃោះ​ញ​ម៉ូតូ​ម៉ាក់​C125​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ស្រូ​យ វុទ្ធី អាយុ​១៧​ឆ្នាំ ភេទ​ប្រុស មុខរបរ​សិស្ស នៅ​ភូម​ពារាំង​ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រ​វែង និង​អ្នករួមដំណើរ​ជា​មួ​ឈ្មោះ ស៊ីម គីម​ហ័​រ អាយុ​១៦​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ជាមួយគ្នា បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​កង់​របស់​ក្មេងស្រី​ម្នាក់​កំពុង​ជិះ​ឆ្លងថ្នល់​បណ្តាល​ឲ្យ​ក្មេងស្រី​ដែលមាន​ឈ្មោះ ឈៀ បុប្ផា អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​ជុក ឃុំរ​ការ​ស្រុក​ពារាំង​បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ខាងឆ្វេង​។​
​ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​ក៏​មកដល់ ហើយ​បាន​លើក​អ្នករងរបួស​ទៅ​ព្យាបាល​មន្ទីរពេទ្យបង្អែក​ស្រុក ចំណែក​កង់ និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ន​បាល​ស្រុក​ពារាំង​ដើម្បី​ដោះស្រាយ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

index13