ISIS បំផ្ទុះគ្រាប់បែក២ករណីនៅក្រុងបាដាដសម្លាប់មនុស្ស១២៦នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2016 ក+ ក-

អ៊ីរ៉ាក់​៖​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម់ ISIS បាន​បំផ្ទុះ​រថយន្ត​អត្តឃាត​នៅ​ទីប្រជុំជន និង​ទីផ្សារ​មាន​ចរាចរណ៍​មមាញឹក​ច្រើន​ដោយមាន​២​ករណី​ផ្សេងគ្នា​នៅ​ទីក្រុង​បា​ដា​ដ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១២៦​នាក់​ស្លាប់ ក្នុងនោះ​២៥​នាក់​ក្មេង ព្រមទាំង​រងរបួស​១៤៧​នាក់​។​
​យោងតាម​ព័ត៌មាន CNN បាន​ផ្សាយ​ថា ករណី​បំផ្ទុះ​គ្រាប់បែក​ដោយ​រថយន្ត​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នេះ ធ្វើឡើង​នៅ​ទីប្រជុំជន និង​ទីផ្សារ​មាន​ចរាចរណ៍​មមាញឹក​ច្រើន​ដោយមាន​២​ករណី​ផ្ទុះ​ផ្សេងគ្នា​។ សារព័ត៌មាន​ដដែល​បន្តថា បន្ទាប់ពី​ករណី​បំផ្ទុះ​នេះ ក្រុម​ឧទ្ទាម ISIS ប្រកាសថា​ជា​អ្នកធ្វើ​ទង្វើ​នេះ​៕

204416abee5e560cc48d5de904a35df5aade4da2b2e902c2d5f66a06_18