Chelsea ទិញយក Batshuayi ពី Marseille ជា​ផ្លូវការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2016 ក+ ក-

បាល់ទាត់​៖​ក្លិប​តោ​ខៀវ Chelsea បានប្រកាស​ទិញយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​ពី​ក្លិប Marseille គឺ​កីឡាករ Michy Batshuayi ជា​ផ្លូវ​កាត​ហើយ​ក្នុងតម្លៃ​ពល​៣៣​លាន​ផោន​។​
​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ កាលពីមុន​ធ្លាប់មាន​ទំនាក់ទំនង​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប Tottenham Hotspur និង Crystal Palace ផងដែរ ប៉ុន្តែ​ឥឡូវនេះ ម​ន្ទិ​៩​ល​សង្ស័យ​ទាំងអស់​ត្រូវបាន​រលាយ​សាបសូន្យ​ទៅវិញ​បន្ទាប់ ពី​កីឡាករ​រូបនេះ​បានសម្រេច​ចិត្ត ចុះ​កុងត្រា​៥​ឆ្នាំ​ឲ្យ​ក្លិប​តោ​ខៀវ Chelsea កាល​ថ្ងៃអាទិត្យ​ម្សិលមិញ បន្ទាប់ពី​ត្រឡប់​ពី​ព្រឹត្តិការណ៍ Euro 2016 វិញ និង​ក្លាយជា​កីឡាករ​ដំបូង​គេ ដែល​មក​ចូលរួម​ជាមួយ Chelsea ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Antonio Conte​។​
Batshuayi បាន​ប្រាប់​ដល់​វិ​ប​សាយ​ក្លឹប Chelsea ថា​៖ “​ខ្ញុំ​រីករាយ​ខ្លាំងណាស់ ដែល​បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​ធំ និង​ល្បី​បំផុត​នៅ​អឺរ៉ុប​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាចជួយ Chelsea ឲ្យ​ឈ្នះ​ពានរង្វាន់​ជាច្រើន អំឡុង​ពេលដែល​ខ្ញុំ​នៅ Stamford Bridge​។​
​គួរ​បញ្ជាក់ដែរថា Batshuayi ស៊ុត​បញ្ចូល​ទីវ​បាន​ចំនួន​២៣​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៥០​លើក ឲ្យ​ក្លិប Marseille ៕

223