រថយន្ត​ដឹក​ដី​បុក​រថយន្ត​តួ​រី​ស​រងរបួស​រដូករណែល​ចំនួន​១៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2016 ក+ ក-

ភ្នំពេញ​៖​គ្រោះថ្នាក់​ចរ​ចរាណ៍​មួយ​រវាង​រថយន្ត​ដឹក​ដី​បុក​រថយន្ត​តូ​រី​ស​ពេញទំហឹង​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៥​នាក់ បាន​រងរបួស​ដ៏​ដេករ​ណូ​ក​រណែល​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​សៀ​ល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ ក្បែរ​វិទ្យាល័យ​ពងទឹក ភូមិ​ស្រែ​ញរ​សង្កាត់​ពងទឹក ខណ្ឌដង្កោ រា​ធានី​ភ្នំពេញ​។​
​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា​មុនពេល​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ដី​មួយគ្រឿង​ស្លាក​លេខ​កោះកុង​3A-0427​ធ្វើដំណើរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិ​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​តូ​រី​ស​ស្លាក​លេខ​ភ្នំពេញ​2T-6342​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ក្នុង​រថយន្ត​មនុស្ស​ចំនួន​១៥​នាក់​។​
​ភ្លាមៗ​នោះ​ជនរងគ្រោះ​ចំនួន​១៥​នាក់​ដែល​បាន​រងរបួស ក្នុងនោះ​មាន​ស្រី​៨​នាក់ ត្រូវបាន​កម្លាំង​ទា​ហ៊ាន​លេខ ង​៧០​ចុះទៅ​ជួយ​អន្តរាគមន៍​លើក​អ្នករងរបួស​ដាក់​លើរ​ថ​យន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅកាន់​មន្ទីរពេទ្យ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​បាន​ចុះ​វាស់វែង​នៅ​កន្លែងកើតហេតុ​ចំណែក​តៃកុង​រថយន្ត​ដឹក​ដី​រត់​បាត់ស្រមោល​៕ បញា​

5134