ក្រសួង​អប់រំ ប្រកាស​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​ចំនួន​៧០០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ប្រកាស​ប្រឡង ជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូលដ្ឋានចំនួន ៧០០ នាក់ តាម​ប្រព័ន្ធ​ព​ន្លឿ​ន​ឆ្ពោះទៅ​កម្រិត​បរិញ្ញាបត្រ សម្រាប់​ឆ្នាំ​២០១៦ ដែលជា​ឱកាសល្អ សម្រាប់​គ្រូ​កម្រិត​មូលដ្ឋាន ឯកទេស​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រ​ខ្មែ និង​ប្រវត្តិវិទ្យា​។​
​តាម​សេចក្តីជូនដំណឹង ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង គឺ​គិត​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃ​០៦ ខែសីហា ឆ្នាំ​២០១៦ ហើយ​ទីតាំង​ប្រឡង ធ្វើ​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ ភូមិភាគ​រាជធានី ខេត្ត​ទាំង​៦៕

9163