បង្ក្រាប​​គ្រឿងញៀន​៤​ករណី​ម្សិលមិញ​ឃាត់​មនុស្ស​១១​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នគរបាល​ឃាត់​មនុស្ស​១១​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់ ១​នាក់ និង​រឹបអូស​គ្រឿង ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ៤០៥,៨៦​ក្រាម​, ១​កញ្ចប់​ធំ​, ២​កញ្ចប់​មធ្យម និង​២​កញ្ចប់​តូច កញ្ឆា​ក្រៀម ១០១,១​ក្រាម ក្នុងការ​បង្ក្រាប់​គ្រឿងញៀន​៤​ករណី​។​
​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បញ្ជាក់ថា ទីតាំង​បង្ក្រាប ទី​១. ភ្នំពេញ ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​តូច​, ទី​២. ព្រះសីហនុ ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ៦​នាក់ (​ស្រី​៣​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ៤០១,៥​ក្រាម កញ្ឆា​ក្រៀម ១០១,១​ក្រាម​, ទី​៣. ក្រចេះ ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ​, ២​កញ្ចប់​មធ្យម និង​១​កញ្ចប់​តូច និង​ទី​៤. បាត់ដំបង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ៣​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ៤,៣៦​ក្រាម ៕

fn-2016-07-04-07-59-50-0