បាត់​ខ្លួន​មួយ​យប់​ស្រាប់តែ​ឃើញ​សាកសព​អណ្តែត​ទឹកស្រះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​សាកសព​ក្មេងប្រុស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​ទឹកស្រះ បន្ទាប់ពី​បាត់​ខ្លួន​មួយ​យប់​ក្រុមគ្រួសារ​ដើររក​មិនឃើញ​។ ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្រះ​មួយ​ក្នុង​ទឹកដី​កាស៊ីណូ ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​
​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ កក្កដា ទឹម ពិសិដ្ឋ អាយុ​១០​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ដោយ​ឪពុកម្តាយ​របស់គេ​ទៅធ្វើ​ការ​នៅឯ​ប្រទេស​ថៃ​។​
​តាម​សាច់ញាតិ​ក្មេងប្រុស​រងគ្រោះ​ប្រាប់ថា ក្មេងប្រុស​ខាងលើ​បាន​បាត់​ពី​ផ្ទះ​នៅ​រសៀល​ថ្ងៃទី​០៣​កក្កដា គឺ​ទៅ​ដើរលេង​ជាមួយ​ក្មេងៗ​ជា​អ្នកជិតខាង ដំបូង​គិតថា​វង្វេងផ្លូវ​ក៏​នាំគ្នា​ដើររក តែ​នៅតែ​រក​មិនឃើញ លុះ​សាកសួរ​ក្រុម​ក្មេង​ទៅ​ដើរលេង​ជាមួយ​ពួកគេ​ប្រាប់ថា បាននាំគ្នា​ទៅលេង​ទឹកស្រះ​ចំណុចកើតហេតុ ។ ក្រុម​សាច់ញាតិ​ក៏​បន្តទៅរ​កនៅ​ចំណុចកើតហេតុ​ស្រាប់តែ​ឃើញ​ក្មេងរងគ្រោះ​ស្លាប់​អណ្តែត​ទឹក​ស្លាប់​បាត់ទៅហើយ ។​
​ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច សព​ក្មេងប្រុស​រងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​លំនៅដ្ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

6d248aa3-0255-4f26-ba78-48d71cf5d3ceb6982dcc-60fe-4d73-947b-cbfc8c58815f