រាជធានីភ្នំពេញ៖នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី២នាក់) រងរបួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង, រថយន្តធុនធំ៣គ្រឿង, យានផ្សេងៗ២គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់២លើក, ប្រជែង២លើក, កត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់។
ជាមួយគ្នានោះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៣,៤៨៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៥០០គ្រឿង និងពិន័យសរុប ១,៩៨៦ គ្រឿង ៕