បង្ក្រាប​គ្រឿងញៀន​៤​ករណី​ម្សិលមិញ​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៤​ករណី ឃាត់​មនុស្ស​៨​នាក់ (​ស្រី​ម្នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៥​នាក់ និង មុខសញ្ញា​ប្រើប្រាស់​៣​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ៥.៩៦​ក្រាម និង​២២​កញ្ចប់​តូច​។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​, ខេត្តសៀមរាប បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់ និង​ខេត្តបាត់ដំបង បង្ក្រាប​២​ករណី (១​ដីកា​) ឃាត់ខ្លួន​៣​នាក់​៕

fn-2016-07-05-09-04-46-0