ពលរដ្ឋ​១៣​គ្រួសារ​បាន​ប្រ​ត្តិ​កម្ម​នឹង​មន្ត្រី​ជំនាញ​សូ​រិ​យោ​ដី​និង​ភូមិបាល​ស្រុក​ពាមរ​ក៌​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2016 ក+ ក-

ខេត្តព្រៃវែង​៖​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ព្រៃ​កណ្ដៀង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ប្រមាណ​ជាង​១០​គ្រួសារ​បានកើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​មន្ត្រី ភូមិបាល​ស្រុក​ដែល​មិន​ចេញ​លិខិត​កាន់​កាន់​ដីធ្លី​ឲ្យ​ពួកគាត់ បន្ទាប់​បាន​ចុះ​វាស់វែង​រយៈពេល​២​ឆ្នាំ​ហើយ​នោះ​។​
​លោក វេ​ង ហួរ ដែលជា​ពលរដ្ឋ​រស់នៅ​ភូមិ​នោះបាន​អះអាងថា ដី​របស់​ពលរដ្ឋ​ទាំងនោះ មាន​ចំនួន​១៣​គ្រួសារ ដែល​មិនទាន់មាន​ប្លង់ ជា​ប្រភេទ​ដីស្រែ ។ ដូចជា​១ ឈ្មោះ ឡា​ត សា​ម៉​រ ភេទ​ស្រី​អាយុ ៥៣​ឆ្នាំ ដែលមាន​លេខ​ក្បាលដី​៥៤ , ២​ឈ្មោះ ជៀម សៀក ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ក្បាលដី​៣៧២ , ៣ ឈ្មោះ សាក់ យន់ ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ ក្បាលដី​៥៩៤ ព្រមទាំង​១០​គ្រួសារ​ទៀត​ដែល​មិនទាន់បាន​ផ្ល​ង់​កាន់កាប់​ដី​ទាំងនេះ​គឺ​នៅ​ចំណុច​ខាងកើត​ភូមិ​ព្រៃខ្លា​នេះ​តែម្ដង​គឺជា​ប្រភេទ​ដីស្រែ​។​
​យ៉ាងណា​ពលរដ្ឋ​ក្រៅពី​១៣​គ្រួសារ​នេះ​គឺ​បាន​ទទួលផ្ល​ង់​គ្រប់គ្នា អស់ហើយ តែ​១៣​គ្រួសារ​នេះ​បានតែ សា​លាប​ត្រ​ទេ មិនបាន​ប័ណ្ណ​កាន់កាប់​ដូច​គេ​ឡើយ កាលណោះ​ក្រោយពេល​គណៈកម្មការ​ចុះ​វាស់វែង ដែល​ដឹកនាំ​ដោយ លោក ស សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគររូបណីយកម្ម​សូ​រិ​យោ​ដី​និង​សំណង់ គឺ​បាន​បិត​ប្រកាស​ត្រឹមត្រូវ ចុះ​ហេតុ​អី​បានជា លោក ជុំ ព្រឿង មន្ត្រី​សុរិយោដី​ស្រុក​មិន​ចេញ​ប្លង់​ឲ្យ​គាត់​ហើយ​ប្រាប់​ពួកគាត់​ថា ដី​នេះ​មានទំនាស់​មិនអាច​ចេញ​ផ្ល​ង់​បាន ករណីនេះ​ពលរដ្ឋ​ចង់​ឲ្យ លោក ជុំ​ព្រឿង ចង្អុល​ប្រាប់​ពួកគាត់​មក​ថា​តើន​ណា​ជា​នាក់​ជុំទាស់ ទៅបាន​ជា​មិន​ចេញ​ផ្ល​ង់​កម្ម​សិទ្ធ​ឲ្យ​ពួកគាត់ បើ​នាក់​មាន​ដី​ជាប់​នោះ​មិនមាន​ន​ណា​ប្តឹង​អី​ផង​។​
ឆ្លើយតប​និង​បញ្ហា​នេះ លោក ជុំ ព្រឿង បាន​ប្រាប់​អ្នក​ពត៍​មាន​យើង​ថា រឿងនេះ​លោក​មាន​ផល​លំបាក​ក្នុងការ​បកស្រាយ​ណាស់ តែ​បាន​ផុតពី​ដៃ​លោក​ហើយ បើ​អ្នកព័ត៌មាន​ចង់ដឹង​ដើមហេតុ​ទៅ​សួរ លោកនាយក​សាលាបឋមសិក្សា ព្រៃខ្លា​ទៅ ឯ​លោកនាយក​សាលា យើង​មិនអាច​ទាក់ទង​បានទេ​ព្រោះ​អត់​លេខ​ទូរស័ព្ទ ។
​យ៉ាងណា​លោក អេង សេង​អាន ប្រធាន​មន្ទីរ រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា លោក​បាន​ចាត់​មន្ត្រីក្រោមឱវាទ​រួចហើយ​ដើម្បី​ចុះទៅ​ដោះស្រាយ​រឿងនេះ នៅ​សប្ដាហ៍​ក្រោយ​៕

Untitled