អម្ពរ ទេវី នឹង​មកដល់​ស្រុក​ខ្មែរ​នា​ពាក់កណ្តាល​ខែក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2016

សិល្បៈ​៖​បើ​មិនមាន​អ្វី​ប្រែប្រួល​ទេនោះ​អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្សវត្ស​ឆ្នាំ​៩០​មួយរូប គឺ​អ្នកនាង អម្ពរ ទេវី នឹង​មកដល់​ស្រុក​ខ្មែរ​នា​ពាក់កណ្តាល​ខែក្រោយ​នេះ ក្នុង​ដំណើរ​មក​លែង​ស្រុក​ខ្មែរ និង​ថតកុន​។​
​ប្រភពពី​មិត្តភក្តិ​ជិតស្និទ្ធ​អ្នកនាង អម្ពរ ទេវី មួយរូប​បាន​អះអាងថា អ្នកនាង អម្ពរ ទេវី នឹង​មកដល់​ស្រុក​ខ្មែរ​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦​ខាងមុខនេះ​នៅ​ច​ម្លោះ​ម៉ោង​១១ និង​១២ ថ្ងៃត្រង់ ដើម្បី​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​របស់​អ្នកស្រី ពាន់ ភួង​បុ​ប្ឋា ដែលមាន​ចំណងជើង​ថា “​ទឹកចិត្ត​ម្តាយ​សម័យថ្មី​”​។​
​ប្រភព​ដដែល​បាន​បញ្ជាក់ថា តា​មកា​រសើប​សួរ​អ្នកនាង អម្ពរ ទេវី បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួប​ប្រិយមិត្ត​គាំទ្រ ខណៈពេលដែល​អ្នកនាង​ជឿថា នឹងមាន​ការសុំ​ភាស​ន៍​ច្រើន​ពី​សំណាក់​អ្នកសារព័ត៌មាន​នានា​នៅក្នុង​ស្រុក​ខ្មែរ​។​
​ដំណឹង​នៃ​ការវិល​មកកាន់​ស្រុកកំណើត​ជាថ្មី​របស់​អ្នកនាង អម្ពរ​ទេវី នាពេលនេះ​ទទួលបាន​ការ​សាទរ​យ៉ាងខ្លាំង​ពី​ប្រិយមិត្ត​ដែល​គាំទ្រ​ការសម្តែង​រូបនេះ ក្នុងនោះ​មាន​អ្នកសិល្បៈ និង​មហាជន​មួយចំនួន​បានធ្វើការ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ទទួល​ស្វាគមន៍​ឲ្យ​បាន​ច្រើន​កុះករ​នៅពេលដែល​អ្នកនាង​អម្ពរ​ទេវី បាន​ជាន់ដី​ស្រុក​ខ្មែរ​ផងដែរ​៕

Magic-of-The-Night-192