ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន​៣​ករណី ឃាត់ខ្លួន​មនុស្ស​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ហ​ដឹងថា នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៣​ករណី ឃាត់​មនុស្ស​៦​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​២​នាក់ ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន (ice)=២២​កញ្ចប់​តូច​។​
​ប្រភព​ដដែល​បញ្ជាក់ថា នៅ​ថ្ងៃ​ម្សិលមិញ ជនសង្ស័យ​ទាំងនោះ​ត្រូវបាន ឃាត់ខ្លួន​ដោយ នគរបាល​ភ្នំពេញ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, ខេត្តកណ្ដាល បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់ និង​ខេត្តសៀមរាប​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​៕

fn-2016-07-04-07-59-50-0