Inter ទិញយក​អតីត​ខ្សែបម្រើ Sevilla
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម​នៅក្នុង​ក្របខ័ណ្ឌ Serie A គឺ​ក្រុម Inter Milan បានប្រកាស​ចុះហត្ថលេខា​នាំយក អតីត​ខ្សែបម្រើ​របស់​ក្រុម Sevilla កឺ​កីឡាករ Ever Banega ក្នុង​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ​។​
​ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ផ្ទេរ​មក​ក្លិប Inter Milan ភ្លាមៗ​ដែរ ខណៈដែល​កិច្ចសន្យា​របស់គាត់​ជាមួយ​ក្លិប​ជើងឯក Europa League មួយ​នេះ​ត្រៀម​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ខាងមុខនេះ​។​
Banega បាន​ថ្លែង​នៅលើ​គេហទំព័រ​ជា​ផ្លូវ​របស់ Inter ថា «​ខ្ញុំ​ស​ប្យា​យ​ចិត្ត​ខ្លាំងណាស់​បន្ទាប់ពី​ដឹងថា​ក្លិប Inter​កំពុងតែ​ចាប់អារម្មណ៍​លើ​រូបខ្ញុំ​”​។​”​ខ្ញុំ​មានឱកាស​ចូលរួម​ជាមួយ​ជា​ក្លិប​ដ៏​ធំ​នេះ​គឺជា​ឱកាស​មួយ​ដែល​ខ្ញុំ​មិនអាច​នឹកស្មាន​ដល់ »​។​
​គួរ​បញ្ជាក់ថា Banega បាន​លេង​ឲ្យ​ក្រុម Boca Juniors របស់​អា​ហ្ស​ង់​ទីន នឹង​លេង​ឲ្យ​ក្លិប Newell’s Old Boys ជា​លក្ខណៈ​ខ្ចី​ជើង មុនពេល​ផ្លាស់​មក ក្លិប Valencia ក្នុង​ក្របខ័ណ្ឌ La Liga៕

Capture3