ម្សិលមិញស្លាប់៤នាក់ របួសធ្ងន់ស្រាល៨នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៥​លើក (​យប់​២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​២​នាក់​) រងរបួស​ធ្ងន់​៦​នាក់ និង​របួសស្រាល​២​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៤​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​២​លើក​, ស្រវឹង​២​លើក​, ប្រជែង​១​លើក​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រកឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៤,៣៦៨​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ២,០២៨​គ្រឿង និង​ពិន័យ​សរុប ២,៣៤០ គ្រឿង​៕

1