ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់ បង្ក្រាប​គ្រឿងញៀន​៥​ករណី​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៥​ករណី​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ ឃាត់​មនុស្ស​១២​នាក់ (​ស្រី​៤​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៦​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៦​នាក់​ដកហូត​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន (ice) ០.៣៧​ក្រាម​, ១​កញ្ចប់​ធំ និង​៦​កញ្ចប់​តូច និង​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន (wy) ៦​គ្រាប់​។​
​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​នៅ ខេត្តកណ្ដាល​បង្ក្រាប​២​ករណី ឃាត់ខ្លួន​៣​នាក់​, ខេត្តកំពត​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, ខេត្តតាកែវ​បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់ និង​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​១​ករណី ឃាត់ខ្លួន​៥​នាក់​៕

fn-2016-07-05-09-04-46-0