ISIS បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បា​ដា​ដ​សម្លាប់​មនុស្ស​៣៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2016 ក+ ក-

​បា​ដា​ដ​៖​មនុស្ស​យ៉ាងហោច​៣៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ហេតុ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​រទីស​ក្ការៈបូជា​និកាយ​ស៊ី​អ៊ី​ត​មួយ​នៅ​ភាគ​ខាងជើង​ទីក្រុង​បា​ដា​ដ​។ នេះ​បើ​យោង​អ្នកនាំពាក្យ​សន្ដិសុខ​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​។​
​អ្នកនាំពាក្យ​បញ្ជាការ​ប្រតិបត្តិ​ការរួម​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការវាយប្រហារ​ពេញ​មួយ​យប់​នៅ​ទី​សក្ការៈបូជា Sayyid Mohammed ដែលមាន​រួមទាំង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត បាញ់កាំភ្លើង​និង​កាំភ្លើងត្បាល់​ផងដែរ​នោះ​ក៏បាន​បង្ក​របួស​ដល់​ម​នុស្ស​៥០​នាក់​ផងដែរ ។ ការវាយប្រហារ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បា​ដា​ដ​ក្នុង​តំបន់​ដើរ​ទិញ​ឥ​វ៉ាន់​មួយ​ដែលមាន​មនុស្ស​ច្រើន​កាលពី​ថ្ងៃអាទិត្យ​នៃ​ថ្ងៃ​ឈប់សម្រាក​បុណ្យ Eid Al-Fitr ។​មនុស្ស​២៩២​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​នោះ​។​
​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ស្តីពី​ការវាយប្រហារ​នេះ​បាន​និយាយថា ទីសក្ការៈ​បូជា Sayyid Mohammed ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់ Balad ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​នៃ​ទីក្រុង​បា​ដា​ដ​គឺ​ត្រូវបាន​កំណត់​គោលដៅ​ជា​លើកដំបូង​ដោយ​កាំភ្លើងត្បាល់​។ សេចក្តីថ្លែងការណ៍​បាន​អះអាងថា ការវាយប្រហារ​នេះ​ជា​ស្នាដៃ​របស់​ក្រុម​ជី​ហាដ IS ។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អ៊ីរ៉ាក់ Adila Hamoud បានប្រកាសថា ចំនួន​អ្នកស្លាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃអាទិត្យ​បាន​ឡើងដល់​២៩២​នាក់​៕MIDEAST-CRISIS/IRAQ-BLAST