ឡិច​ស៊ី​ស​ពន្លះ​រនាំង​ដែក​ចែក​ទ្រូ​ងផ្លូវ​បាក់​២​កង់​មុខ​ព្រលានយន្តហោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រនាំង​ដែក​២​ផ្ទាំង​បាន​បាក់ ដោយសារ​បុរស​ស្រវឹងស្រា​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស RX 300 បុក ។ ហេតុការណ​៦​នេះ​កើតឡើង​នៅវេលា​ម៉ោង​១ និង​១០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៦​នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភព​បាន​ប្រាប់ថា មុន​កើ​ហេតុ​គេ​បានឃើញ​បុរស​ស្រវឹង ស្រា​ម្នាក់ បាន​បើករថយន្ត​ឡិច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-1070 បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ត​ល​ឲ្យ​បាក់​អស់​២​ផ្ទាំង និង​បណ្តាល​ឲ្យ​រថយន្ត​បែក​កង់​ខាងមុខ មិនអាច​បន្តដំណើរ​ទៅមុខទៀត​បាន តែ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​នោះទេ​។​
​ក្រោយ​កើតហេតុ​ទាំង​អ្នកបើកបរ ទាំង​រថយន្ត​ត្រូវបាន មន្ត្រី​ជំនាញ​ចុះមក​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​៕

13615469_1625866707727694_2039284568905680723_n