ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៣​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១០ ខែកក្កដា ម្សិលមិញ​នេះ កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៦​ករណី ឃាត់​មនុស្ស​១៣​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៣​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១០​នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ៦.៨២​ក្រាម និង​១២​កញ្ចប់​តូច​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនសង្ស័យ​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​ដោយ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, រាជធានី​ភ្នំពេញ​បង្ក្រាប​២​ករណី ឃាត់ខ្លួន​៦​នាក់ និង​ខេត្តសៀមរាប បង្ក្រាប​៣​ករណី​ឃាត់ខ្លួន​៦​នាក់​៕

fn-2016-07-04-07-59-50-0