ឃាត់ខ្លួន​មនុស្ស​១០​នាក់ ករណីបង្រ្កាបគ្រឿងញៀនថ្ងៃទី១៣កក្កដា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ បាន​ឃាត់ខ្លួន​មនុស្ស​១០​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៥​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៥​នាក់ ដោយបាន​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ice) ០.៩៣​ក្រាម​, ១​កញ្ចប់​ធំ​និង​៣​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន (wy) ១​គ្រាប់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ ។​
របាយកាណ៍​ដដែល​បញ្ជា​ក់ថា ទីតាំង​បង្ក្រាបបាន​រួមមាន​ទី​១ ភ្នំពេញ​៖ ប​ង្រា្ក​ប​១​ករណី ឃាត់ខ្លួន​៦​នាក់ ដកហូត​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន (ice) ២​កញ្ចប់​តូច​, ទី​២-​កណ្ដាល​៖ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ និង​១​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន (wy) ១​គ្រាប់ និង​ទី​៣-​បាត់ដំបង​៖ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ មេ​តំ​ហ្វេ​តា​មីន​(ice) ០,៩៣​ក្រាម​៕

fn-2016-07-05-09-04-46-0