Barcelona គ្រោងទិញយក​ Depay របស់ Man Utd
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

​បាល់ទាត់​៖​ក្លិប​អ្នកមាន​បុណ្យ Barcelona ត្រូវបាន​គេ​រាយការណ៍​ថា ក្លិប​កំពុងតែ​រៀបចំ​សំណើ​ទៅកាន់​ក្លិប​បិសាច​ក្រហម Manchester United ក្នុងការ​ទិញយក​ខ្សែបម្រើ​ស្លាប​គឺ​កីឡាករ Memphis Depay បន្ទាប់ពី​បរាជ័យ​ក្នុងការ​ដេញថ្លៃ​ទិញយក Luciano Vietto របស់​ក្លិប Atletico Madrid មិនបាន​នោះ​។​
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ត្រូវបាន​គេ​គិតថា ក្រោយពី​បរាជ័យ​ក្នុង​ដេញថ្លៃ​នាំយក​កីឡាករ​របស់ Atletico Madrid ឥ​ឡូ​នេះ​ក្លិប​បាន​ងាក​មក​ចាប់អារម្មណ៍​ទៅលើ​ខ្សែបម្រើ​វ័យ​២២​ឆ្នាំ​របស់ Man Utd បើទោះបី​កិ​ឡាករ​រូបនេះ បង្ហាញ​បានតែ​បី​ដង​កាលពី​រដូវ​មុន​ក៏ដោយ​។​
​ភ្នាក់ងារ​របស់​កីឡាករ Vietto បាន​បញ្ជាក់ថា​កាលពី​ខែ​មុន​ក្រុម Barcelona បាន​ស្ថិត​ក្នុងចំណោម​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​រូបនេះ​ប៉ុន្តែ​គេ មិនទាន់​ដឹងថា​តើ​ក្រុម Atletico Madrid មានបំណង​លក់​ទៅ​ឲ្យ​គូប្រជែង​ដែររឺទេ​។​
​លោក Luis Enrique អ្នកចាត់ការ​ទូទៅ​រប​ស់ Barcelona ងាក​ការយកចិត្តទុកដាក់រ​បស់​គាត់​នៅ​កន្លែង​ផ្សេងទៀត​មុនពេល​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​នេះ​បើក​។​បើ​យោងតាម​កាសែត Don Balon ការ​អះអាងថា​កីឡាករ Depay គឺជា​កីឡាករ​ដែល Barcelona ត្រូវ​ទិញ​បន្ទាប់​។​
​គួរ​បញ្ជាក់ថា ក្រុម Barcelona អាច​នឹង​ផ្តល់ជូន​នូវ​តម្លៃ​១៧​លាន​ផោន លើ​កិច្ចសន្យា​រយៈ​ពេ ១២​ខែ សម្រាប់​កីឡាករ​សញ្ជាតិ ហូ​ឡង់​រូបនេះ ដែលជា​តម្លៃ​ទាប​ជាង​ពេល​បិសាច​ក្រហម នាំយក​កីឡាករ​រូប​ពី PSV ក្នុងតម្លៃ ២៥​លាម​ផោន​៕

Memphis-Depay-610683