ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​៨​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក​និង​ប្រើប្រាស់ ៦​ករណី ឃាត់​មនុស្ស​៨​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៧​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​ម្នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ២.២៧​ក្រាម ១​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច​។​
​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​បង្ក្រាប ដោយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ១​ករណី​ឃាត់ខ្លួន​ម្នាក់​, នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​២​ករណី ឃាត់ខ្លួន​៤​នាក់​, នគរបាល​ខេត្តសៀមរាប​បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, នគរបាល​ខេត្តកំពង់ចាម បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់ និង​នគរបាល​ខេត្តពោធិ៍សាត់ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

fn-2016-07-05-09-04-46-0