ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ពាក់ព័ន្ធករណីចោរកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្រាំង​ចំរេះ​២​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទដៃ​។ ការឃាត់ខ្លួន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​កំពុងចំលង​ភូមិក សង្កាត់​ច្រាំ​ចំរេះ​២ ខណ្ឌឫស្សីកែវ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១ ឈ្មោះ ពិ សី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​២​ឈ្មោះ ម៉ិ​ន ហ៊ូ​សាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ក្រុម​៨ ភូមិក​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ មួយ ហុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ក្រុម​៦ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។​
​សមត្ថកិច្ច​បន្តថា នៅវេលា​ម៉ោង​០០ និង​៣០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​ជនសង្ស័យ និង​បក្សពួក​បានធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​ដែ​មួយគ្រឿង​ម៉ាក​សាំ​សុង​អេស​ធូ​បានសម្រេច​ហើយ​រត់​គេចខ្លួនបាត់​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​មកប្តឹង​សមត្ថកិច្ច​លុះ​មកដល់​ម៉ោង​ប្រហែល​៨ និង​៥០​នាទី ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​បាន​ត្រង់ចំណុច​កំពុងដរ​ច្រាំង​ចំរេះ​ក្នុង​ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

image-60