ប្រទះឃើញ​សព​បុរស​ម្នាក់​នៅក្នុង​ប្រឡាយទឹក​នៅ​សង្កាត់​ក្រាំងធ្នង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សាកសព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ប្រឡាយទឹក​មួយកន្លែង ដោយមាន​ពាក់​មួយ​សុវត្ថិភាព និង​ម៉ូតូ​មួយគ្រឿង​ទៀត​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង​លេខ​១៩៦២ ក្នុងភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​
​ប្រភព​ឱ្យដឹងថា ជនរងគ្រោះ​មាន​គេ​ស្គាល់ឈ្មោះ សឹម អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ​សង់ C125 ស៊េរី​ឆ្នាំ​២០១៥ មាន​ពាក់​ស្លាក​លេខ​1Q-9501 ដួល​ក្បែរ​កន្លែងកើតហេតុ ។​
​បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​ថា ជនរងគ្រោះ​អាច​ស្រវឹងស្រា ព្រោះ​នៅ​ជិត​សាកសព​ក៏​ឃើញ​មាន​កំប៉ុង​ស្រា​បៀរ អាច​ជិះ​ម៉ូតូ​មកជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ធ្លាក់ចូល​ប្រឡាយ​លង់​ស្លាប់ ទាំង​មួកសុវត្ថិភាព​តែម្តង​។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​រក​ក្រុមគ្រួសារ​៕

2fb03ef9-743d-4380-b9f4-c454c8ac022611de33c1-a476-4087-94af-061b7734768ebbadbe78-4cf4-4093-98f0-f41160cb2d92