Leroy Sane យល់ព្រម​ផ្ទេរ​ទៅ Man City ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ក្លិប Schalke 04 គឺ​កីឡាករ Leroy Sane បាន​យល់ព្រម​ផ្ទេរ​មកកាន់​ក្លិប​មេឃ​ខៀវ Manchester City លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​មួយ​។​
​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ក្រុម Schalke 04 រូបនេះ​បាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ក្នុងការ​ផ្លាស់​មកកាន់​ក្លិប​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League ពីរ​សម័យ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​
​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ បាន​អះអាងថា រូបគេ​បាន​យល់ព្រម​ចូលរួម​ជាមួយ​ក្រុម​លោក Pep Guardiola លើ​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ ប៉ុន្តែ​រូប​នឹង​បន្ត​នៅ​ក្រុម​មួយ​នេះ​សិន​ដើម្បី​រងចាំ​ការដេញថ្លៃ​ជា​ផ្លូវការ​មួយ​។​
​តាម​សារព័ត៌មាន Bild បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ក្លិប​មេឃ​ខៀវ Man City បានរៀបចំ​សំណើ​ទៅកាន់​ក្លិប Schalke ក្នុងការ​ទិញយក​ខ្សែប្រយុទ្ធ​វ័យក្មេង ក្នុងតម្លៃ​ពលកម្ម ៤៦.៥​លាន​ផោន ។​
​គួរ​បញ្ជាក់ថា Sane ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៩​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៤២​លើក​ឲ្យ​ក្លិប Schalke 04 កាលពីរ​ដួ​វ​កាល​មុន​៕

2CB0618300000578-3256044-image-a-12_1443693444732